ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលចិន ថា រាល់ប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយរូបិយបណ្ណឌីជីថល គឺជាទង្វើខុសច្បាប់

ប៉េកំាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារកណ្តាលរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា រាល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល គឺជាអំពើខុសច្បាប់ ដោយបង្ហាញពីការស្លាប់ សម្រាប់រូបិយប័ណ្ណឌីជីថល នៅក្នុងប្រទេសចិន បន្ទាប់ពីការបង្ក្រាបពាណិជ្ជកម្ម ដែលមានការប្រែប្រួល ។

តម្លៃសកលនៃរូបិយប័ណ្ណ អេឡិចត្រូនិករួមទាំង Bitcoin បានផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេល មួយឆ្នាំចុងក្រោយនេះ មួយផ្នែកដោយសារ បទប្បញ្ញត្តិរបស់ចិន ដែលបានព្យាយាម ការពារការប៉ាន់ស្មាន និងការលាងលុយកខ្វក់ ។

ធនាគារប្រជាជននៃប្រទេសចិន ហៅកាត់ថា (PBOC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីនធើរណេត នៅថ្ងៃសុក្រនេះថា សកម្មភាពអាជីវកម្មដែលទាក់ទង នឹងរូបិយប័ណ្ណនិម្មិត គឺជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ ។

សេចក្តីជូនដំណឹងនេះ បានហាមឃាត់រាល់សកម្មភាពហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយវត្ថុឌីជីថល ដូចជាការជួញដូរឌីជីថល ការលក់ប្រតិបត្តិការពាក់ព័ន្ធ នឹងឧបករណ៍និម្មិត រូបិយប័ណ្ណនិម្មិត និងការរៃអង្គាសប្រាក់ ដោយខុសច្បាប់ជាដើម ។

ធនាគារកណ្តាលបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “ការជួញដូរ និងការប៉ាន់ស្មានរបស់ Bitcoin និងរូបិយប័ណ្ណនិម្មិតផ្សេងទៀត បានរីករាលដាលដែលរំខាន ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបង្ក ឱ្យមានការលាងលុយកខ្វក់ ការរៃអង្គាសប្រាក់ខុសច្បាប់ ការក្លែងបន្លំគ្រោងការណ៍ពីរ៉ាមីត និងសកម្មភាពខុសច្បាប់ និងបទឧក្រិដ្ឋកម្មដទៃទៀត” ៕
https://www.channelnewsasia.com/business/china-crypto-currency-transactions-illegal-central-bank-2199551

To Top