ព័ត៌មានអន្តរជាតិ

ចិនដោះលែង ជនជាតិកាណាដា ២នាក់ ប៉ុន្មានម៉ោងក្រោយ ការដោះលែងថៅកែ Huawei

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាស្ថានភាពកាទូត រវាងប្រទេសចិននិងលោកខាងលិចកំពុងឈានទៅដល់ទីបញ្ចប់ទៅហើយ បន្ទាប់ពីជនជាតិកាណាដា២នាក់ត្រូវបានដោះលែង ដោយអជ្ញាធរនៃប្រទេសក្រោយប្រធានប្រតិបត្តិការ ក្រុមហ៊ុនយក្សចិន Huawei ត្រូវបានដោះលែង ចេញពីកាណាដាផងដែរនោះ។

ប្រធានប្រតិបត្តិការលោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួនតាំងតែពីឆ្នាំ២០១៨ តាមដីកាចាប់ខ្លួនពីសំណាក់សរហដ្ឋអាមេរិក ហើយលោកទើបតែត្រូវបានដោះលែង ឲ្យមានសេរីភាពវិញប៉ុណ្ណោះកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចព្រមព្រៀងមួយជាមួយនឹងអាមេរិក។

ប៉ុន្មានម៉ោងក្រោយការប្រកាសនេះលោក Michael Spavor និងលោក Michael Kovrig ដែលត្រូវបានចោទប្រកាន់និងចាប់ខ្លួន ដោយរដ្ឋាភិបាលចិន កាលពីឆ្នាំដូចគ្នានោះក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញភ្លាមហើយបានហោះទៅដល់ប្រទេស កាណាដាវិញភ្លាមផងដែរ។

កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង តែងតែបានបដិសេធថា មិនបានធ្វើការចាប់ខ្លួន បុរសជនជាតិកាណាដាទាំងពីរ ដោយសារតែបញ្ហា នៃការចាប់ខ្លួនលោកស្រី Meng នោះឡើយហើយចិន តែងតែរកការចោទប្រកាន់ថា បានប្រើប្រាស់ពួកគេជាឡេសនយោបាយ ដើម្បីធ្វើការចរចាគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top