ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៧០៦នាក់គិតត្រឹមថ្ងៃសៅរ៍នេះ ដែលក្នុងនោះមានករណីឆ្លងក្នុងស្រុកចំនួន ៩.៦៨២នាក់ និងនាំចូល២៤ករណី ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងដូច្នេះ ។
ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុបរបស់ប្រទេសនេះកើនឡើងដល់៧៤៦.៦៧៨នាក់ដោយមានអ្នកស្លាប់ចំនួន១៨.៤០០នាក់ ។
ករណីសហគមន៍ ភាគច្រើនត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន៤.០៤៦នាក់ នៅចំណុចកណ្តាលទីក្រុងហូជីមិញ ចំនួន៣.៦២៩នាក់នៅខេត្តប៊ិញឌឿង និង៩៩៦នាក់នៅខេត្តដុងណាយ ។
ក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន៥១៦.៤៤៩នាក់បានជាសះស្បើយនាំឲ្យកើនឡើង ដល់១០.៥៩០នាក់ចាប់ពីថ្ងៃសុក្រ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត៣៧,៦លានដូសត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ។
ក្រសួងបានឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមបានចុះបញ្ជីករណីឆ្លង ក្នុងស្រុកសរុបចំនួន៧៤២.១៧៤ករណីចាប់តាំងពីការចាប់ផ្តើម នៃរលកចម្លងជំងឺកាលពីចុងខែមេសា ៕

