បរទេស៖ អ្វីដែលគេហៅថា ការសន្ទនាសន្តិសុខត្រីមាស ដែលត្រូវបានគេស្គាល់ច្បាស់ថា Quad គឺជាកិច្ចព្រមព្រៀងសន្តិសុខ ក្រៅផ្លូវការរវាងសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌានិងជប៉ុន ដែលត្រូវបានរៀបចំឡើង យ៉ាងច្បាស់លាស់ដើម្បីប្រឈមមុខ នឹងយោធានិងការទូតរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិនថា ប្រទេសចិនប្រឆាំងនឹង កិច្ចសន្ទនាសន្តិសុខ Quad ដោយសារតែវាបង្កើត“ ភាពមិនចុះសម្រុងគ្នា” ក្នុងចំណោមប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទនិងធ្វើអត្ថាធិប្បាយ អំពីកិច្ចប្រជុំមេដឹកនាំ Quad ដែលរៀបចំឡើងដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រអ្នកនាំពាក្យលោកស្រី Hua Chunying បានចោទប្រកាន់“ រដ្ឋខ្លះ” ពីការបំផ្លើសពីគ្រោះថ្នាក់ ដែលស្មានថា បង្កឡើងដោយប្រទេសចិន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
