ព័ត៌មានអន្តរជាតិ

ផ្សែងពីសង្គ្រាម នុយក្លេអ៊ែ នឹងបង្កឲ្យមានបម្រែបម្រួល អាកាសធាតុដ៏ធំ

បរទេស៖សង្គ្រាមនុយក្លេអ៊ែ នឹងបង្កឲ្យមានបម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោក និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលិតកម្មអាហារនិងសុខភាពមនុស្ស នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាសេណារីយ៉ូផ្សេងៗគ្នា ដោយប្រើទម្រង់អាកាសធាតុទំនើប។

លោក Alan Robock ជាសាស្ត្រាចារ្យវិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យ Rutgers University-New Brunswick បានមានប្រសាសន៍យ៉ាងដូច្នេះថា “បើទោះជាយើងសង្ស័យថា ស្រទាប់អូហ្សូន នឹងត្រូវបានបំផ្លាស់ ក្រោយសង្គ្រាមនុយក្លេអ៊ែ ហើយនោះនឹងបណ្ដាលឲ្យមានពន្លឺអ៊ុលត្រាវីយូឡេកាន់តែប្រសើរឡើង នៅលើផ្ទៃផែនដីក៏ដោយ ប្រសិនបើមានផ្សែងច្រើនហួសនោះ វានឹងរារាំងដល់ពន្លឺអ៊ុលត្រាវីយូឡេ”។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យយល័យ លោក Robock បានធ្វើការពន្យល់យ៉ាងដូច្នេះថា “នៅក្នុពេលបច្ចុប្បន្ននេះ សម្រាប់ជាលើកដំបូង យើងបានធ្វើការគណនាប្រការដែលរឿងនេះនឹងដំណើរការ និងកំណត់បរិមាណ ដែលវានឹងផ្អែកលើចំនួនផ្សែង”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ដោយប្រើប្រាស់ទម្រង់អាកាសធាតុទំនើប អ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ស្មាន ចំពោះផលប៉ះពាល់នៃផ្សែងនេះ លើសារធាតុគីមីស្រទាប់អូហ្សូន និងពន្លឺអ៊ុលត្រាវីយូឡេ លើផ្ទៃផែនដី៕ប្រែសម្រួល៖ប៉ាង កុង


To Top