កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា ចំនួនមនុស្សដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ជិត១៩.០០០នាក់នៅក្នុងប្រទេសស្រីល័ង្កា គិតមកដល់ឆ្នាំនេះ ហើយមេរោគនេះបានបណ្តាលឲ្យ មនុស្សចំនួន១០នាក់ស្លាប់ ។
បច្ចុប្បន្ននេះ ពួកគេបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាមជាង១.០០០ករណី ហើយក្នុងចំណោមនោះមានជាង ១០០ករណីនៅក្រុងកូឡុំបូ ។
មន្រ្តីសុខាភិបាលក៏បានលើកឡើងផងដែរថា មានការកើនឡើងចំនួនសត្វមូស ហើយបានព្រមានអំពីហានិភ័យនៃជំងឺគ្រុនឈាមដែលរីករាលដាលបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅតំបន់ទីក្រុង និងពាក់កណ្តាលទីក្រុង។
មន្រ្តីបានបញ្ជាក់ថា ការពារ ការរីករាលដាលនៃជំងឺគ្រុនឈាម គួរតែត្រូវបានយកចិត្តទុកដាក់ ជាពិសេសដោយសារតែមានការកើនឡើងហានិភ័យនៃជំងឺដែលបណ្តាលមកពីមូសខ្លាជាមួយនឹងភ្លៀងធ្លាក់ជាទូទៅ។
យោងតាមទិន្នន័យផ្លូវការនៅខែមេសា បានបង្ហាញថា មានករណីគ្រុនឈាមខ្ពស់បំផុតដោយមានអ្នកឆ្លងចំនួន១.៨៦០នាក់នៅក្នុងប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា