ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធសំណើរមួយ របស់អាមេរិកដើម្បីដាក់អ្នកអង្កេតការណ៍ ទៅទីតាំង នុយក្លេអ៊ែរ

បរទេស៖កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសអ៊ីរ៉ង់បានធ្វើការបដិសេធនូវការអំពាវនាវរបស់អាមេរិកក្នុងការស្នើសុំឲ្យ
មានក្រុមអ្នកអង្កេតការណ៍របស់អង្គការសហប្រជាជាតិនៅក្នុងទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។

អ៊ីរ៉ង់បានលើកឡើងថាអាមេរិកគឺមិនបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ឡើយដែលអ៊ីរ៉ង់ធ្លាប់បានទាមទារដែលចង់ឲ្យមានការថ្កោលទោសទៅលើសកម្មភាព វាយប្រហារកន្លងមក មកលើទីតាំងមួយនេះ។

លោក Mohammad Eslami ប្រធានទីភ្នាក់ងារអាតូមិករបស់អ៊ីរ៉ង់ AEOI នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក នៅក្នុងទីក្រុងមូស្គូបានបញ្ជាក់បែបនេះថាប្រទេសមួយចំនួនដែលបានធ្វើការវាយប្រហារមកលើទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់បែរជាមិន ត្រូវបានថ្កោលទោសដូចនេះអាមេរិកគ្មានសិទ្ធអ្វីសូម្បីតែបញ្ចេញមតិឬស្នើសុំ ធ្វើការអង្កេតការណ៍បែបនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top