ព័ត៌មានអន្តរជាតិ

យូអិន សំដែងក្តីបារម្ភ ចំពោះស្ថានភាពរស់នៅ របស់ជនភៀសខ្លួនស៊ីរី នៅលីបង់

បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះបានធ្វើការប្រកាស បញ្ជាក់ពីក្តីបារម្ភខ្លាំង អំពីបញ្ហាបាត់បង់សមត្ថភាព ក្នុងការរស់នៅ និងលក្ខខណ្ឌរស់នៅដ៏សមរម្យ នៃជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសលីបង់ ដែលកំពុងតែបន្តនៅឡើយ។

ទាំងគណកម្មការគ្រប់គ្រងជនភៀសខ្លួន UNHCR ទាំងកម្មវិធីស្បៀងអាហារពិភពលោក WFP និងមូលនិធិអង្គការ សហប្រជាជាតិសម្រាប់កុមារ UNICEF ផងបានធ្វើការថ្លែងការណ៍រួមគ្នាថា ជនភៀសខ្លួនស៊ីរីទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសលីបង់ នៅពេលនេះគឺមិនអាចសូម្បីទទួលបាន សំភារៈនិងសេវាកម្ម ជាមូលដ្ឋានដែលអាចអនុញ្ញាតិ ឲ្យពួកគេរស់រានមានជីវិតបានឡើយ។

ទោះបីជាយ៉ាងណាក្តីទីភ្នាក់ងារ នៃអង្គការសហប្រជាជាតិទាំងបីនេះ ក៏បានថ្លែងដែរថានឹងបន្តធ្វើការរួមគ្នា ជាមួយរដ្ឋាភិបាលនិងដៃគូ សហការទាំងឡាយ ដើម្បីអាចផ្តល់ការគាំទ្រ ដែលត្រូវការចាំបាច់ដល់សហគមន៍ ងាយរងគ្រោះទាំងអស់នោះ រួមទាំងជនជាតិលីបង់ផង និងជនភៀសខ្លួនស៊ីរីផង៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top