Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ៨.៧០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានចំនួន ៨.៧៥៨នាក់ គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមានករណី ឆ្លងក្នុងស្រុកចំនួន ៨.៧៤៤នាក់ និងនាំចូល១៤ករណី។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវ ចំនួនសរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ៧៧៩.៣៩៨នាក់ ជាមួយនឹងការស្លាប់ចំនួន ១៩.០៩៨នាក់ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមានក្រុង៤.៦៩៩ នៅទីក្រុងហូជីមិញ ២.៣៨៩ នៅខេត្តប៊ិញឌឿង និង៨៩៩ ករណីនៅខេត្តដុនណៃ ។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ថ្មីចំនួន ៥៨៣.៥០៩នាក់ បានជាសះស្បើយកើនឡើង ២៣.៥៦៨នាក់ ពីថ្ងៃអង្គារខណៈដែលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មានជាង ៤១លានដូស ត្រូវបានផ្តល់ជូនទូទាំងប្រទេស ។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ វៀតណាមបានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៧៧៤.៨៥៤ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top