បាងកក៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេស បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅប្រទេសថៃ បានធ្លាក់ចុះក្រោម ១០០ នាក់ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសថៃ បានកើនឡើង ៨៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ សរុបកើនឡើងដល់ ១៦,៩៣៧ នាក់ ខណៈករណីឆ្លងបានកើនឡើង ១១,៣៧៥ករណី សរុបដល់ជាង ១,៦២ លានករណី នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល។
ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ការដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកទេសចរបរទេស ដែលទទួលថ្នាំបង្ការពេញលេញត្រូវបានកាត់បន្ថយពី ១៤ ថ្ងៃមក ៧ ថ្ងៃវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏បានបន្ធូរបន្ថយនូវវិធានការណ៍ឃ្លាតឆ្ងាយ ពីសង្គមមួយចំនួននៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ២៨ ផ្សេងទៀត រួមទាំងម៉ោងបំរាមគោចរខ្លី និងការបើកអាជីវកម្មឡើងវិញផងដែរ។
ប្រទេសថៃបានគ្រប់គ្រង វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជាង ៥៤,៥ លានដូស ហើយជិត ៣០ ភាគរយនៃប្រជាជនចំនួន ៦៩ លាននាក់របស់ខ្លួន បានទទួលថ្នាំបង្ការពេញលេញ៕
ដោយ ឈូក បូរ៉ា