ព័ត៌មានអន្តរជាតិ

របាយការណ៍ថា ក្រុងប៉េកាំងខ្លាចថា លោកត្រាំ អាចនឹងចាក់រុក PLA ឱ្យចូលទៅក្នុង ការវាយប្រហារ មុនការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០២០

បរទេស៖ ប្រភពមួយនៅខាងក្នុង កងកម្លាំងរំដោះប្រជាជនចិន ( PLA) បានប្រាប់កាសែត South China Morning Post (SCMP) កាលពីថ្ងៃច័ន្ទថា មន្រ្តីជាន់ខ្ពស់ PLA ភ័យខ្លាចថា សហរដ្ឋអាមេរិកបានព្យាយាមចាក់រុក ដើម្បីធ្វើឱ្យចិន ក្លាយជាការឆ្លើយតបរបស់យោធានៅចុងឆ្នាំ ២០២០ ដោយចូលរួមទៅក្នុង “ ការបង្កហេតុ” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលនោះហើយ ដែលឧត្តមសេនីយ៍អាមេរិក គឺលោក Mark A. Milley ប្រធានអគ្គសេនាធិការចម្រុះ និងជាមន្រ្តីយោធាជាន់ខ្ពស់បំផុត របស់អាមេរិក បានធ្វើការហៅទូរស័ព្ទលើកដំបូងក្នុងចំណោមទូរស័ព្ទពីរលើក ទៅកាន់សមភាគីរបស់ខ្លួននៅក្នុង PLA គឺលោកឧត្តមសេនីយ៍ Li Zuocheng ដើម្បីធានាទៅចិនថា អាមេរិកមិនវាយប្រហារទេ។

យោងតាមកំណត់ហេតុខ្លី ដែលផ្តល់ដោយលោកឧត្តមសេនីយ៍ Mark A. Milley ទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធរបស់ព្រឹទ្ធសភា កាលពីខែមុន គឺថា ការហៅទូរស័ព្ទលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០ បួនថ្ងៃមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក។

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២០ កាសែត Washington Post បានរាយការណ៍ថា ខណៈដែលអរិភាពរបស់លោក Trump ចំពោះប្រទេសចិន ដែលបានផ្តល់កម្លាំងនយោបាយ ដល់មូលដ្ឋានអភិរក្សប្រឆាំងនឹងកុម្មុយនិស្តរបស់គាត់ គឺវាបានធ្វើឱ្យមន្ត្រីចិន ក៏មានភាពតានតឹង មិននឹងនរផងដែរ ខណៈការបោះឆ្នោតជិតមកដល់។

លោក Shi Yinhong សាស្រ្តាចារ្យផ្នែកទំនាក់ទំនង និងអន្តរជាតិដ៏លេចធ្លោរបស់ចិន នៅសាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង បានប្រាប់ Post ថា លោក Trump បញ្ជាឱ្យមានការវាយប្រហារដែលមានកម្រិតលើចិន ដូចជា បញ្ហានៅសមុទ្រចិនខាងត្បូង ឬអ្វីផ្សេងទៀត ដែលបង្កហេតុ ដូចជាផ្តល់ឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់ នូវការគាំទ្រ ដែលហាក់ ដូចជាអាចជឿទុកចិត្តបាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top