ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាចថៃ Palang Pracharath គាំទ្រពេញទំហឹង បេក្ខភាព លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ជានាយករដ្ឋមន្រ្តី

បរទេស៖ លោក ប្រាវីដ វង់ស៊ូវុន ឧបនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃពុធ គឺបានទទូចថា គណបក្ស Palang Pracharath ដែលកំពុងកាន់អំណាច បានសម្រេចចិត្តតែងតាំង នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា ជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោត សកលលើកក្រោយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ជាក់ដោយលោកឧត្តមសេនីយ៍ប្រាវីត ដែលបានធ្វើអត្ថាធិប្បាយក្នុងសមត្ថភាព ក្នុងនាមជាមេដឹកនាំគណបក្ស បានកើតឡើងបន្ទាប់ពីគណបក្សជាច្រើន កាលពីសប្តាហ៍មុន បានចេញមកតែងតាំងមេដឹកនាំរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែង។

ការរំពឹងទុកមានច្រើនដែលការបោះឆ្នោតនេះ អាចប្រព្រឹត្តទៅនៅឆ្នាំក្រោយ ដោយសាររដ្ឋាភិបាលមិនត្រូវបានរំពឹងថានឹងបញ្ចប់អាណត្តិ ៤ ឆ្នាំពេញដល់ឆ្នាំ ២០២៣ ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top