ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ទទួលបានវ៉ាក់សាំង២លានដូស ពីកម្មវិធី COVAX

បរទេស៖ ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះទើបតែបានប្រកាសថា ខ្លួនបានទទួលវ៉ាក់សាំងជំនួយ ប្រមាណជា២លានដូសពី កម្មវិធីរបស់ COVAX ជាផ្នែកមួយនៃផែនការធ្វើឲ្យ បានការចាក់វ៉ាក់សាំងសរុប៧០ភាគរយនៃ ពលរដ្ឋសរុប របស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវេណេស៊ុយអេឡា លោក Carlos Alvarado បានធ្វើសេចក្តីថ្លែងការណ៍ស្វាគមន៍ យ៉ាងខ្លាំងចំពោះការមក ដល់នៃវ៉ាក់សាំងសរុប ដែលមានចំនួន២ ៥៩៤ ០០០ដូសនៅឯអាកាសយានដ្ឋាន Maiquetia International Airport ស្ថិតនៅក្នុងរដ្ឋធានីការ៉ាកាស។

គួរឲ្យដឹងដែរថានេះគឺជាកញ្ចប់វ៉ាក់សាំងលើកទី២ ហើយដែលវេណេស៊ុយអេឡាទទួល បានពីកម្មវិធិ COVAX ដែលក្នុងនោះរដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងថានឹងអាច សមល្មមគ្រប់គ្រាន់ទៅនឹងផែនការដែល ធ្លាប់ត្រូវបានដាក់ដោយប្រធានាធិបតីធ្វើឲ្ យបានពលរដ្ឋ៧០ភាគរយ\ ទទួលបានវ៉ាក់សាំង។

មកដល់ពេលនេះអ្នកឆ្លងកូវីដសរុប នៅទូទាំងប្រទេសវេណេស៊ុយអេឡា មានចំនួន៣៨២ ២៦៦នាក់និងស្លាប់សរុប៤៦០៦នាក់៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top