បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហ្ស៊កដានី លោក Ayman Safadi បានទទួលទូរស័ព្ទមួយ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញ។
ប្រភពដដែល បានសរសេរទៀតថា កិច្ចពិភាក្សា ដែលនឹងផ្តោតសំខាន់ ទៅលើកិច្ចការងារ បង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគី ព្រមទាំងបានដោះដូរ ទស្សនៈរវាងគ្នា ក្នុងការដោះស្រាយបញ្ហាវិបត្តិ ក្នុងតំបន់ផងដែរ និងលើសពីនេះ គឺការពង្រឹងបញ្ហាសន្តិសុខ និងស្ថេរភាពក្នុងតំបន់។
លោក Safadi បានបញ្ជាក់ថា ប្រទេសហ្ស៊កដានីតែងតែ ចង់បាននូវកិច្ចសន្ទនាគ្នា ដែលទាមទារឲ្យមានទំនាក់ ទំនងយ៉ាងរឹងម៉ាំ រវាងគ្នាដោយផ្អែក ទៅលើមូលដ្ឋាន ទំនាក់ទំនងល្អ រវាងប្រទេសជិតខាង និងគោលការណ៍មិនចូលជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុង រវាងគ្នានឹងគ្នាឡើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
