ព័ត៌មានអន្តរជាតិ

ចិន ធ្វើសមយុទ្ធយោធា កម្រិតតូចក្នុងខេត្ត ដែលស្ថិតនៅទល់មុខនឹង កោះតៃវ៉ាន់

ប៉េកាំង៖ កងកម្លាំងយោធា នៃប្រទេសចិនកាលពីថ្ងៃចន្ទ បានអះអាងថា ខ្លួនពិតជាបានធ្វើសមយុទ្ធយោធា ឈុតតូចមួយមែននៅលើ ឆ្នេរសមុទ្រនៃខេត្តមួយ ដែលមានទីតាំង ទល់មុខទៅនឹងកោះតៃវ៉ាន់ ប៉ុន្តែបញ្ជាក់ថា មិនមានគោលដៅឬផ្តោតទៅលើ បញ្ហាតានតឹងរវាងគ្នា ជាមួយនឹងកោះនេះនោះទេ។

កោះតៃវ៉ាន់ដែលតែងតែ បានហៅខ្លួនឯងថា កោះឯករាជ្យពីឥទ្ធិពល របស់ចិននោះតែងតែបានធ្វើការ ទិះតៀនជារឿយៗទៅលើប្រទេសចិនថា បានធ្វើការបង្កើនកម្លាំងយោធា ដើម្បីដាក់សំពាធមកលើ ដែនអធិបតេយ្យភាពរបស់ខ្លួន ដោយក្នុងនោះមានទាំងការហោះហើរ យន្តហោះចម្បាំងជាច្រើនលើក លើដែនអាកាសផងដែរ។

ទោះបីជាយ៉ាងណាក្តី សមយុទ្ធយោធាដែលស្ថិត នៅក្នុងខេត្ត Fujuan លើកនេះចិនបានអះអាងថា គ្រាន់ជាការធ្វើសកម្មភាព យោធាកម្រិតតូចដែលមាន រួមទាំងការដាក់ពង្រាយ ទ័ពនៅលើឆ្នេរព្រមទាំង ការបង្ហាញពីជំនាញអ្នក ប្រើប្រាស់ទូកជាដើម។

គួរឲ្យដឹងដែរថាខេត្ត Fujian ជាទីតាំងដ៏ល្អបំផុត សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការត្រៀមរៀបចំការប្រយុទ្ធប្រសិន បើខ្លួនបានសម្រេចចិត្តណាមួយ ដើម្បីវាយលុកទៅលើកោះតៃវ៉ាន់ ពីព្រោះថាជាទីតាំងភូមិសាស្ត្រ ដ៏ល្អបំផុតទាំងការវាយប្រហារ តាមអាកាសនិងជើងទឹកក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top