Covid-19

ក្នុងរយៈពេល ២៤ម៉ោង ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ១.២០០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។

យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជំងឺសរុប ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កើនដល់៤.០៦៥.៤២៥នាក់ ។

ក្រសួងបានបន្ថែមថា រហូតមកដល់បច្ចុប្បន្ន មនុស្សយ៉ាងតិច ៥៨.៤០លាននាក់ នៅក្នុងប្រទេសបាន ទទួលថ្នាំបង្ការចំនួន ២លើក ខណៈដែល ១០១.៣៦លាននាក់ បានចាក់ថ្នាំលើកដំបូង ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅចាក់វ៉ាក់សាំង ដល់ប្រជាជន ២០៨.២លាននាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top