ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ហ្វាំងឡង់ ធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ ជាមួយនឹងអ្នកផ្ទុកកូវីដ

បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសហ្វាំងឡង់ លោក Sauli Niinisto នឹងត្រូវ ធ្វើការដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក ដោយសារបានប៉ះពាល់ ដោយផ្ទាល់ ជាមួយនឹងអ្នកផ្ទុកកូវីដ។

ការិយាល័យ របស់ប្រធានាធិបតី បានធ្វើការប្រកាសទៀតថា លោក Niinsto បានធ្វើការជំនួប ដោយផ្ទាល់ជាមួយនឹង លោកប្រធានាធិបតី នៃប្រទេសឡាតវី Eglis Levits នៅក្នុងព្រឹត្តិការណ៍មួយនៃទីក្រុង Malmo ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ ដែលក្រោយមកប្រធានាធិបតី ឡាតវី រូបនេះ ក៏បានធ្វើតេស្តឃើញ វិជ្ជមានកូវីដតែម្តង។

ដោយសារតែករណីនេះ កើតឡើង គេបានដឹងដែរថា ការិយាល័យប្រធានាធិបតី នឹងធ្វើការលប់ចោល កិច្ចប្រជុំរវាងលោក Niinisto ជាមួយនឹងប្រធានាធិបតីនៃ ប្រទេសអេស្តូនីលោក Alar Karis ទោះបីជាលោក Niinsto បច្ចុប្បន្នមានវ័យ៧៣ឆ្នាំ បានចាក់វ៉ាក់សាំង រួចរាល់ហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top