បរទេស៖ អាជ្ញាធរចក្រភពអង់គ្លេស បានរកឃើញ សមាជិកសភា អភិរក្សលោក Sir David Amess ដោយមានរបួស ជាច្រើនកន្លែង បន្ទាប់ពីឆ្លើយតបទៅនឹងរបាយការណ៍ នៃការចាក់សម្លាប់ នៅវិហារ Belfairs Methodist Church ក្នុងទីក្រុង Essex កាលពីថ្ងៃសុក្រ។ ទីបំផុតសមាជិកសភា ប្រចាំភាគអាគ្នេយ៍ ភាគខាងលិចរូបនេះ បានស្លាប់នៅកន្លែងកើតហេតុ ជាកន្លែងដែលគាត់ត្រូវ បានគេនិយាយថា បានជួបជាមួយអ្នកបោះឆ្នោត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មប៉ូលីសក្រុងបានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះថា ការចាក់សម្លាប់មនុស្សនៅប្រជុំជន Leigh-on-Sea នៃទីក្រុង Essex ត្រូវបានប្រកាសថាជាឧប្បត្តិហេតុភេរវកម្ម។
ជាលទ្ធផលការស៊ើបអង្កេត ត្រូវបានបញ្ជូន ទៅបញ្ជាការប្រឆាំងភេរវកម្ម របស់ Met។ អ្នកស៊ើបអង្កេតបញ្ជាការ នឹងធ្វើការជាមួយអង្គភាពប្រតិបត្តិការ ឯកទេសតំបន់ពិសេស ខាងកើត (ERSOU) និងប៉ូលីស Essex ។
នៅកន្លែងកើតហេតុ មន្រ្តីបានរកឃើញបុរសម្នាក់ ដែលមានស្នាមរបួស ជាច្រើនកន្លែង។ គាត់ត្រូវបានគេផ្តល់ការព្យាបាល ដោយសេវាសង្គ្រោះបន្ទាន់ ប៉ុន្តែគួរឱ្យស្តាយ បានស្លាប់ នៅកន្លែងកើតហេតុ។ សេចក្តីជូនដំណឹង Met លម្អិតដោយបញ្ជាក់ថា លោក Amess ជាជនរងគ្រោះ៕
ប្រែសម្រួលៈ ណៃ តុលា