ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦.០រ៉ិចទ័រ អង្រួននៅភាគ អាគ្នេយ៏ របស់ប្រទេសក្រិច

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ថា គ្រោះរញ្ជួយ ដ៏មួយបានអង្រួន នៅភាគអាគ្នេយ៏ របស់ប្រទេសក្រិច ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦.០រ៉ិចទ័រ បានអង្រួននៅចម្ងាយ ១៤៩គីឡូម៉ែត្រ នៅភាគអាគ្នេយ៏ នៃក្រុង Karpathos ប្រទេសក្រិច នៅវេលាម៉ោង៥និង៣២នាទី ម៉ោងសកល នៅថ្ងៃអង្គារនេះ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ៣៧.៨៤គីឡូម៉ែត្រ ហើយតាមការ វាយតម្លៃបឋមឃើញថា មានរង្វាស់៣៤.៥៧២៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់២៨.៣៩១៩ដឺក្រេ នៃរយៈបណ្តោយ ប៉ែកខាងកើត ។

បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះ កើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍ លម្អិតបន្ថែមជុំវិញការស្លាប់ ឬខូចខាតណាមួយ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top