បរទេស៖ ដំបូងឡើយ ក្រលៀនរបស់សត្វជ្រូក ត្រូវបានប្តូរមកមនុស្សដោយជោគជ័យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone Health ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការប្តូរសរីរាង្គថ្មីថ្មោងនេះ នៅទីបំផុតអាចយកឈ្នះលើការខ្វះសរីរាង្គមនុស្សដើម្បីប្តូរសរីរាង្គ។ នេះបើយោងតាមវេជ្ជបណ្ឌិត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ជ្រូកដែលមានហ្សែនផ្លាស់ប្តូរសិប្បនិម្មិត ត្រូវបានគេប្រើដើម្បីឱ្យជាលិការបស់វា គឺលែងមានម៉ូលេគុលជាតិស្ករ alpha-gal ដែលត្រូវបានគេដឹងថា បង្កឱ្យមានការបដិសេធស្ទើរតែភ្លាមៗដូចដែលរាយការណ៍ដោយរ៉យទ័រ។
គ្រូពេទ្យវះកាត់បានបង្ហាញថា អ្នកទទួលក្រលៀននេះ គឺជាអ្នកជំងឺដែលស្លាប់ខួរក្បាលដែលមានរោគសញ្ញាខ្សោយតំរងនោម។ ក្រុមគ្រួសាររបស់អ្នកជំងឺបានយល់ព្រមចំពោះការពិសោធន៍នេះមុនពេលដែលនាងត្រូវបានគេគ្រោងនឹងដកចេញពីការទ្រទ្រង់ជីវិត។ ក្រុមនេះបានភ្ជាប់ក្រលៀនជ្រូកទៅនឹងសរសៃឈាមធំមួយគូនៅខាងក្រៅរាងកាយរបស់អ្នកទទួលក្រោមការតាមដានរយៈពេលពីរទៅបីថ្ងៃ។ គួរឱ្យភ្ញាក់ផ្អើលតម្រងនោមបានច្រោះកាកសំណល់និងផលិតទឹកនោមដោយគ្មានការបដិសេធ (ច្រាលមកវិញ)៕ប្រែសម្រួលៈ ណៃ តុលា

