ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ និងគណៈប្រតិភូ ក្នុងវិស័យពាណិជ្ជកម្មបំពេញទស្សនកិច្ច នៅប្រទេសឆេក

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ កោះតៃវ៉ាន់លោក Joseph Wu ព្រមទាំងក្រុមគណៈប្រតិភូ ដែលជាពាណិជ្ជករធំៗ របស់កោះផងនឹងត្រូវបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុង Praque ប្រទេសឆេកចាប់ពីថ្ងៃទី២៣ ខែតុលាដល់ថ្ងៃទី២៧ ខែតុលា ខាងមុខនេះហើយ។

កិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃផែនការរបស់ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ក្នុងការស្វែងរកការគាំទ្រ កាន់តែច្រើនពីសំណាក់ បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ក្នុងនាមជាប្រទេស ដែលមានឯករាជ្យមួយ។

គួរឲ្យដឹងដែរថា ក្រសួងការបរទេសតៃវ៉ាន់ កាលពីខែមុនធ្លាប់បានប្រកាស អំពីផែនការនៃដំណើរទស្សនកិច្ចនេះ ម្តងហើយថា រដ្ឋមន្ត្រីជាន់ខ្ពស់ព្រមទាំង ក្រុមគណៈប្រតីភូនឹងធ្វើដំណើរ បំពេញទស្សនកិច្ចទៅកាន់ប្រទេស ក្នុងតំបន់អ៊ឺរ៉ុបកណ្តាលចំនួន៣ និងប្រទេសក្នុងតំបន់ខាងកើតមួយ។

បន្ទាប់ពីប្រទេសឆេក គេបានដឹងដែរថា រដ្ឋមន្ត្រីការបរទេសរូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង ដូចជាស្លូវ៉ាគី និងប្រទេសលីទុយនេស៊ីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top