ព័ត៌មានអន្តរជាតិ

អ្នកបើកបរ រថយន្តដឹកទំនិញ នៅប្រទេសថៃ ជាង២០០នាក់ នាំគ្នាតវ៉ានឹងតម្លៃ ប្រេងឡើងថ្លៃ

បរទេស ៖ កាលពីថ្ងៃអង្គារ ប្រតិបត្តិកររថយន្តដឹកទំនិញ និង អ្នកបើកបរជាង ២០០ នាក់ ដែលជាសមាជិក សមាគមនៅខេត្ត Chonburi, Sisaket, Amnat Charoen និងខេត្ត Ubon Ratchathani បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវធំ ៗ នៅភាគខាងជើងខាងត្បូង និងភូមិភាគឦសានប្រទេសថៃ ដើម្បីតវ៉ាជាមួយរដ្ឋាភិបាល អំពីតម្លៃប្រេងម៉ាស៊ូត ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ពួកគេទាមទារ ឱ្យរដ្ឋាភិបាលបញ្ចុះមកត្រឹមតម្លៃ ២៥ បាតក្នុងមួយលីត្រ កាត់បន្ថយពន្ធអាករលើតម្លៃ ៥ បាតក្នុងមួយលីត្រ និងលុបចោលការប្រមូលមូលនិធិ ថាមពលសម្រាប់ រយៈពេលមួយឆ្នាំ។

កាលពីថ្ងៃពុធសមាគមនេះ បាននិយាយថា គណៈកម្មាធិការផ្លូវការបានសំរេចថា តម្លៃប្រេងម៉ាស៊ូតគួរតែនៅត្រឹម ៣០ បាតក្នុងមួយលីត្រមិនមែន ២៥ បាតទេតាមតម្រូវការ ៕
ប្រែសម្រួលៈ ណៃតុលា

To Top