ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវឲ្យមាន កិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង

បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី កូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីលផ្លោង ចូលទៅក្នុងសមយុទ្ធខាងកើត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិនិយាយថា វាជាពេលដែលប្រទេសអាស៊ីនេះ ត្រូវបញ្ឈប់ឥរិយាបថ បង្កជម្លោះរបស់ខ្លួន ហើយបែរមកចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊េលើឧបទ្វីបកូរ៉េ។

ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទកាសែត នៅមុនកិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើងថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជួប ជាមួយមន្ត្រីទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌជាមុន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិករូបនេះ បានមាប្រសាសន៍ដូច្នេះថា “យើងមានគោលបំណង ប្រកបដោយអរិភាព ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េនោះទេ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានអនុវត្តវិធីសាស្ត្រជាក់ស្តែង ចរចាជាមួយកូរ៉េខាងជើង ហើយមន្ត្រីមន្ទីរបញ្ចកោណ បាននិយាយម្តងហើយម្តងទៀតថា ពួកគេមានបំណងជួបជាមួយ សមភាគីទីក្រុងព្យុងយ៉ាងរបស់ពួកគេ ដោយគ្មានលក្ខខណ្ឌពីមុន សម្រាប់ការចរចាលុបបំបាត់នុយក្លេអ៊ែ ដែលរបបលោក គីម ជុងអ៊ុន រហូតមកទល់ពេលបច្ចុប្បន្ននេះ បានច្រានចោល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top