ព័ត៌មានអន្តរជាតិ

វៀតណាម សម្រេចទទួលយក លិខិតឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីប្រទេសនិងដែនដីចំនួន ៧២

បរទេស៖ ក្រសួងការបរទេសវៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីប្រទេសនិងដែនដីចំនួន ៧២ ហើយកំពុងពិភាក្សាអំពីបញ្ហានេះជាមួយប្រទេសចំនួន ៨០ ផ្សេងទៀត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា « វៀតណាមកំពុងទទួលយកទម្រង់វិញ្ញាបនបត្រចាក់ថ្នាំបង្ការជាបណ្តោះអាសន្ន បើមិនដូច្នេះទេ ហៅថាលិខិតឆ្លងដែនវ៉ាក់សាំងពី ៧២ ប្រទេសនិងដែនដី ដែលត្រូវបានណែនាំដល់ក្រសួងការបរទេសតាមរយៈតំណាងរៀងៗខ្លួន»។

លោកស្រី Le Thi Thu Hang បន្តថា « ក្រសួងក៏កំពុងពិភាក្សាជាមួយដៃគូជិត ៨០ ផ្សេងទៀតផងដែរ អំពីការទទួលយកលិខិតឆ្លងដែនវ៉ាក់សាំងនេះ។ វិញ្ញាបនប័ត្រចាក់ថ្នាំបង្ការរបស់ប្រទេសវៀតណាមក៏ត្រូវបានទទួលដោយប្រទេសមួយចំនួនហើយអាចប្រើដើម្បីចូលប្រទេសទាំងនោះបានវិញផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top