នាព្រឹកថ្ងៃទី២១ ខែតុលា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ការងារនៅតំបន់គំរូ នៃសួនឧស្សហកម្ម ផ្នែកកសិកម្មបច្ចេកវិទ្យាខ្ពស់ នៅតំបន់ដី សណ្តទន្លេលឿង និងបានជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាល ជាមួយបុគ្គលិកបច្ចេកទេស កសិកម្ម ។
លោកXi Jinpingបានសង្កត់ធ្ងន់ថា មិនថាការការពារ អេកូឡូស៊ីឬ ការអភិវឌ្ឍកសិកម្មក្តី តំបន់ដីសណ្តទន្លេលឿង សុទ្ធតែមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ។ ធនធានដីមានតម្លៃណាស់ ការអភិវឌ្ឍដំណាំធន់ នឹងដីមានជាតិអំបិល មានសារសំខាន់ណាស់ ក្នុងការបង្កើនទិន្នផលដំណាំ ហើយក៏បានដើរតួនាទីជាវិជ្ជមាន ក្នុងការការពារសន្តិសុខស្បៀង អាហាររបស់ចិនផងដែរ ៕
ដោយ៖ វិទ្យុ មិត្តភាពកម្ពុជា
