ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជិត៤.០០០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៩៨៥នាក់ គិតត្រឹមថ្ងៃសុក្រនេះ ក្នុងបូករួមទាំង៣.៩៧៧នាក់ ជាអ្នកឆ្លងក្នុងស្រុក និង៨នាក់ជាអ្នកនាំចូល ។

ភាគច្រើន នៃអ្នកឆ្លងសហគមន៍ ត្រូវបានរកឃើញនៅតំបន់ ភាគខាងត្បូង ក្នុងនោះ ចំនួន១.២០៥នាក់នៅក្រុងហូជីមិញ ហើយចំនួន៤៧១នាក់នៅខេត្ត Binh Duong និងចំនួន៤១៧នាក់នៅខេត្ត Dong Nai ។

ក្រសួងបានឲ្យដឹងថា ករណីឆ្លងថ្មីនំាឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់៨៨១.៥២២នាក់ ជាមួយគ្នានេះដែរ ចំនួន២១.៥៤៣នាក់បានស្លាប់ ។
ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ចំនួន៨០៣.៣២៦នាក់បានជា សះស្បើយពីជំងឺ កើនឡើង៥.២០២គិតពីថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ជាង៧០លានដូស នៃវ៉ាក់សាំងកូវីដ-១៩ត្រូវបានចាក់ថ្នាំ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top