បរទេស ៖ មន្ត្រីតៃវ៉ាន់និង សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នា ពីវិធីឲ្យតៃវ៉ាន់អាចចូលរួម នៅអង្គការសហប្រជាជាតិ ត្រឹមតែពេលប៉ុន្មាន ថ្ងៃនៅមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្តល់សុន្ទរកថាមួយ ប្រារព្ធគម្រង់ខួប៥០ឆ្នាំ នៃប្រទេសចិន ចាប់តាំងពីចូលរួមក្នុង អង្គការសហប្រជាជាតិមក ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេស អាមេរិក បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងតៃវ៉ាន់ បានជួបគ្នានៅថ្ងៃសុក្រ សម្រាប់កិច្ចពិភាក្សាដែលផ្តោត សំខាន់លើការគាំទ្រសមត្ថភាពតៃវ៉ាន់ ចូលរួមប្រកបដោយអត្ថន័យ នៅអង្គការសហប្រជាជាតិ ។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមយ៉ាងដូច្នេះថា “ភាគីសហរដ្ឋអាមេរិក បានលើកឡើងជាថ្មី ពីការប្តេជ្ញាអាមេរិក ចំពោះការចូលរួមដ៏មានន័យរបស់តៃវ៉ាន់ នៅអង្គការសុខភាពពិភពលោក និងសន្និបាត ទម្រង់ការងារអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ និងបានពិភាក្សាគ្នា ពីមធ្យោបាយបង្ហាញ ពីសមត្ថភាពតៃវ៉ាន់ ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងលើបញ្ហានានាជាច្រើន”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយជាលើកទី២ ក្នុងរយៈពេល៣ខែថា សហរដ្ឋអាមេរិក នឹងចូលទៅការពារតៃវ៉ាន់ ប្រសិនបើកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារ បណ្ដាលឲ្យចិន ប្រាប់ទៅអាមេរិក ឲ្យជៀសវាងការផ្ញើសញ្ញាខុសណាមួយ ៕
ប្រែសម្រួល៖ប៉ាង កុង