ព័ត៌មានអន្តរជាតិ

ការជំរុញវិស័យនុយក្លេអ៊ែរបស់នាយករដ្ឋមន្ត្រីជប៉ុន ប្រឈមនឹងការប្រឆាំង នៅមុនការបោះឆ្នោត


បរទេស៖​ ការជំរុញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ឲ្យចាប់ផ្តើមជាថ្មី នូវរោងចក្រថាមពលនុយក្លេអ៊ែដែលទុកទំនេរចោល ក្រោយគ្រោះមហន្តរាយនៅ Fukushima នោះ ប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លា នៅមុនការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។


វាជាបញ្ហាដ៏ខ្លាំងក្លាក្នុងទីក្រុងដាច់ស្រយាល់នានាមានរោងចក្រទំនេរទាំងនោះ ដែលធ្លាប់ពឹងផ្អែកលើពួកវា សម្រាប់សកម្មភាពសេដ្ឋកិច្ច ដូចជាទីក្រុង Kashiwazaki ស្ថិតនៅភាគពាយព្យចម្ងាយ២៦៥គីឡូម៉ែត្រពីទីក្រុងតូក្យូ មានបណ្ដុំអគាររោងចក្រអាតូមិកដ៏បំផុតនៅលើពិភពលោក។


លោក Mie Kuwabara ជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយ ស្ថិតនៅជិតទីក្រុង Kashiwazaki និងជាសកម្មជនប្រឆាំងនុយក្លេអ៊ែ បានមានប្រសាសន៍ថា “មូលហេតុដែលយើងមានយ៉ាងខ្លាំងក្លាចំពោះរឿងនេះ គឺព្រោះតែយើងមានអារម្មណ៍ចំពោះភាពគ្រោះថ្នាក់នៃរោងចក្រនុយក្លេអ៊ែ វាស្ថិតនៅលើក្បាលរបស់យើងជារៀងរាល់ថ្ងៃ”។


គួរបញ្ជាក់ថា ម្ចាស់សន្លឹកឆ្នោតជប៉ុនភាគច្រើន យកចិត្តទុកដាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាតត្បាតនៃជម្ងឺកូវីដ១៩ ប៉ុន្តែគោលនយោបាយថាមពល បានធ្លាក់ចូលក្នុងការផ្តោតអារម្មណ៍យកចិត្តទុកដាក់ជាខ្លាំង កាលពីខែមុន ជាពេលដែលលោក Fumio Kishida ធ្វើការវាយប្រហារបេក្ខជនប្រឆាំងនុយក្លេអ៊ែ ក្នុងដំណើរប្រកួតប្រជែងយកតំណែងជាប្រធានគណបក្សលទ្ធិប្រជាធិបតេយ្យសេរី៕

ប្រែសម្រួល៖ប៉ាង កុង

To Top