បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួន ទៅជា Meta ដែលជាផ្នែកមួយ នៃម៉ាកយីហោថ្មីដ៏សំខាន់ ។

ក្រុមហ៊ុនបានឲ្យដឹងថា វានឹងកាន់តែប្រសើរឡើង “រួមបញ្ចូល” នូវអ្វីដែលខ្លួនធ្វើ ព្រោះវាពង្រីកការឈានទៅដល់ លើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅក្នុងវិស័យ ដូចជា ការពិតនិម្មិត ហៅកាត់ (VR)។
ការផ្លាស់ប្តូរនេះមិនអនុវត្ត ចំពោះវេទិកាបុគ្គលរបស់ខ្លួន ដូចជា Facebook, Instagram និង Whatsapp ទេ មានតែក្រុមហ៊ុនមេ ប៉ុណ្ណោះដែលជាម្ចាស់ពួកគេ ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរឿងរ៉ាវ អវិជ្ជមានជាច្រើនអំពី Facebook ដោយផ្អែកលើឯកសារ ដែលបែកធ្លាយ ដោយអតីតបុគ្គលិកម្នាក់ ។
Frances Haugen បានចោទប្រកាន់ក្រុមហ៊ុនថា បានដាក់ “ប្រាក់ចំណេញលើសុវត្ថិភាព” ។
ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Google បានរៀបចំរចនាសម្ព័ន្ធ ក្រុមហ៊ុនរបស់ខ្លួនឡើងវិញ ដោយហៅក្រុមហ៊ុនមេរបស់ខ្លួន ឈ្មោះ Alphabet ប៉ុន្តែឈ្មោះនេះ មិនបានជាប់នោះទេ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា
