ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូង​ បោកបក់ខ្លាំង នៅភាគខាងត្បូង អូស្ត្រាលី បង្កឲ្យផ្ទះរាប់ពាន់ខ្នង ដាច់រចន្តអគ្គីសនី ប្រើប្រាស់

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា គ្រួសាររាប់ពាន់នាក់នៅអូស្ត្រាលី ដែលស្ថិតនៅភាគខាងត្បូង គ្មានថាមពលអគ្គីសនីប្រើប្រាស់ បន្ទាប់ពីព្យុះភ្លៀងដ៏អាក្រក់ បានវាយប្រហារមកលើរដ្ឋនេះ ។

ព្យុះកំបុតត្បូង ដែលមានទំហំប៉ុនបាល់វាយកូនហ្គោល កាលពីថ្ងៃព្រហស្បតិ៍ បានវាយលុកតំបន់ភាគខាងត្បូងជាច្រើន ដែលបណ្តាលឱ្យខូចខាតដល់ដំណាំ ចម្ការទំពាំងបាយជូរ និងចម្ការជាច្រើនទៀត ។

រន្ទះបាញ់ជាង៧២.០០០ដងត្រូវបានកត់ត្រា នៅទូទាំងរដ្ឋ ហើយផ្នែកខ្លះនៃភាគអាគ្នេយ៍ ទទួលបានទឹកភ្លៀង ទំហំ៣៥មីលីម៉ែត្រ ។

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ ហៅកាត់(SES) ត្រូវបានជន់លិចដោយការហៅទូរស័ព្ទ ចំនួន១.២០០ដង សម្រាប់ជំនួយក្នុងរយៈពេល ២៤ម៉ោង។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ផ្ទះជិត១២.០០០ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់ ដោយរំពឹងថា ងមិនមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញរហូតដល់រសៀលនេះ នេះបើយោងតាម សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top