បរទេស៖ ឧត្តមសេនីយ ប្រាវីដ វង់ស៊ូវុន បានអន្តរាគមន៍ក្នុងនាមជាមេដឹកនាំគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាចរបស់ប្រទេសថៃ ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងដែលពាក់ព័ន្ធនឹងឥស្សរជនដ៏ចម្រូងចម្រាស គឺលោក Thamanat Prompow ដោយធានា ថា លោក Thamanat បន្តធ្វើជាអគ្គលេខាធិការរបស់ខ្លួនដដែល។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគណបក្ស លោកឧត្តមសេនីយ៍ ប្រាវីដ បាននិយាយថា រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សនៅតែមិនផ្លាស់ប្តូរ ទោះបីជាបញ្ហាត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំក៏ដោយ។
នៅពេលដែលអ្នកសារព័ត៌មាន សួរថាតើការកែប្រែនឹងកើតឡើងនៅពេលក្រោយឬអត់? លោកបានឆ្លើយតបថា “ប្រសិនបើអ្នកនិយាយដូច្នេះ ខ្ញុំអាចនិយាយបានថា មិនមានការផ្លាស់ប្តូរទេ ហើយ [ជម្លោះ] ត្រូវបានជឿថា បានចប់ហើយ”។
កិច្ចប្រជុំនេះបានធ្វើឡើងចំពេលមានការរំពឹងទុកជុំវិញការរុះរើក្រុមប្រឹក្សាប្រតិបត្តិរបស់គណបក្ស ដែលទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រី គឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានកោះហៅសមាជិកស្នូលនៃបក្សពួករបស់គណបក្ស PPRP មកកិច្ចប្រជុំនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។
កំណែទម្រង់អាចឃើញការដកតំណែងលោក Thamanat ដែលត្រូវបានបណ្តេញចេញពីតំណែងគណៈរដ្ឋមន្ត្រី ពីបទ រៀបចំផែនការទម្លាក់នាយករដ្ឋមន្ត្រី ជាអគ្គលេខាធិការ។
ឧត្តមសេនីយ ប្រាវីដ វង់ស៊ូវុន បាននិយាយថា គណបក្ស PPRP ដែលកំពុងកាន់អំណាចអាចធ្វើការជាមួយនាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ថា គ្មានបញ្ហាអ្វីទេរវាងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និង លោក Thamanat ដែលតួនាទីរបស់ពួកគេត្រូវបានកំណត់ចំពោះកិច្ចការបក្ស៕ប្រែសម្រួលៈ ណៃ តុលា