ថ្ងៃទី៣០ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរូមកិច្ចប្រជុំដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលលើកទី១៦នៃមេដឹកនាំប្រទេសG20នៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ។
លោក Xi Jinping បានលើកឡើងនូវគំនិត ផ្តូចផ្តើមប្រតិបត្តិការស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល។ ទី១ គឺពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ វិទ្យាសាស្ត្រខាងវ៉ាក់សាំង ហើយនិងគាំទ្រក្រុមហ៊ុន វ៉ាក់សាំងរួមសហការក្នុងការស្រាវជ្រាវនិងផលិតជាមួយប្រទេស កំពុងអភិវឌ្ឍន៍។ទី២ គឺរក្សាភាពយុត្តិធម៌និងសមភាព បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តគោលដៅចាក់វ៉ាក់សាំងជាសកលឆ្នាំ២០២២ ដែលលើកឡើងដោយអង្គការសុខភាពពិភពលោក។ទី៣ គឺគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក សម្រេចចិត្តលើការលើកលែង កម្មសិទ្ធិបញ្ញាវ៉ាក់សាំងក្នុងពេលឆាប់ៗ ហើយនិងលើកទឹកចិត្តក្រុមហ៊ុន វ៉ាក់សាំងផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ទី៤ គឺពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មខាងវ៉ាក់សាំងនិងវត្ថុធាតុដើមដោយរលូន។ទី៥ គឺប្រកាន់ខ្ជាប់អាកប្បកិរិយាស្មើភាពចំពោះវ៉ាក់សាំងគ្រប់ប្រភេទ ដោយជំរុញការទទួលស្គាល់គ្នាទៅវិញទៅមកនៃវ៉ាក់សាំងដោយផ្អែកលើបញ្ជីប្រើប្រាស់វ៉ាក់សាំងក្នុងភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក។ទី៦ គឺផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងសកល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបានវ៉ាក់សាំង៕