ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ រួមគ្នារ៉ាប់រង ទំនួលខុសត្រូវ ក្នុងយុគសម័យឌីជីថល ដើម្បីបង្កើត បរិយាកាស អភិវឌ្ឍន៍ឌីជីថល ប្រកបដោយភាព បើកទូលាយ យុត្តិធម៌ និងមិនរើសអើង

ថ្ងៃទី៣០ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ការប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping  បានគូសបញ្ជាក់ថា  ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្នែកសេដ្ឋកិច្ចឌីជីថល ដោយបានសម្រេចចិត្ត ស្នើសុំចូលរួម«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃគូសេដ្ឋកិច្ចឌីជីថល» ហើយមានឆន្ទៈរួមជាមួយគ្រប់ភាគីដើម្បីជំរុញ ឱ្យសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍយ៉ាងល្អរលូន។ ប្រទេស G20 គួររួមចំណែកក្នុងការរួមគ្នារ៉ាប់រងទំនួលខុសត្រូវក្នុងយុគសម័យឌីជីថល ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបែបថ្មី ជំរុញឱ្យបច្ចេកទេសឌីជីថលរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិត ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍លុបបំបាត់របាំងឌីជីថល។ ប្រទេសចិនបានលើកឡើង «គំនិតផ្តួចផ្តើមស្តីពីសន្តិសុខឌីធីថលសកល»  ប្រទេសនានាអាចពិគ្រោះ ពិភាក្សាជាមួយគ្នាដើម្បីតាក់តែងកំណត់ច្បាប់អន្តរជាតិ ខាងការធ្វើអភិបាលកិច្ចបែបឌីជីថល ដែលបង្ហាញពីឆន្ទៈរបស់បណ្តាភាគីនានា ហើយគោរពផលប្រយោជន៍របស់បណ្តាភាគីនានា ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពបើកទូលាយ យុត្តិធម៌ និងមិនរើសអើង៕

To Top