បរទេស៖ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ បានធ្វើការចេញប្រកាសបញ្ជាឲ្យ មានការបណ្តេញចេញរដ្ឋទូត នៃប្រទេសលីបង់ ចេញពីប្រទេសរបស់ខ្លួន ដោយទុកពេលត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ហើយក្នុងនោះព្រមទាំង
បញ្ចប់ការនាំចូល ផលិតផលទាំងអស់ ពីប្រទេសលីបង់ផងដែរ។
ក្រោយការប្រកាសនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រទេសបារ៉ែន ក៏បានសម្រេចចិត្តក្នុងការប្រកាស បណ្តេញចេញរដ្ឋទូតលីបង់ ចេញដូចគ្នាផងដែរ ដោយទុកពេល២ថ្ងៃដូចគ្នា ជាមួយនឹងមូលហេតុដូចគ្នាទាំងអស់នូវអ្វីដែលអារ៉ាប៊ីសាអូឌីត
បានបញ្ជាក់នៅក្នុងសេចក្តីប្រកាស របស់ខ្លួន។
គួរឲ្យដឹងថាការសម្រេចចិត្តនេះ ធ្វើឡើងគឺដើម្បីឆ្លើយតបទៅនឹង ការលើកឡើង កាលពេលចុងក្រោយនេះ ដោយរដ្ឋមន្ត្រីនៃប្រទេសលីបង់ ថាសង្គ្រាមនៅយេមែន គឺជាសកម្មភាពដ៏កម្រោល ដោយប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងសម្ព័ន្ធមិត្ត
របស់ពួកគេ។
ទោះបីជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ ព្រមទាំងប្រធានាធិបតីផង ក៏បានធ្វើការជួបប្រជុំ ជាបន្ទាន់មួយក្នុងការសម្រេចចិត្ត បណ្តេញរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញដើម្បីរំពឹងទុកថា នឹងអាចលប់ចោល នូវភាពតានតឹងនេះឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី