ព័ត៌មានអន្តរជាតិ

លោក Macron ៖ ជម្លោះនេសាទ គឺជាការសាកល្បង ភាពជឿជាក់ របស់ចក្រភពអង់គ្លេស

ប៉ារីស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា លោក Emmanuel Macron បានបង្កើនភាពតានតឹង ជាមួយចក្រភព អង់គ្លេស ដោយ ព្រមានថា ជម្លោះលើសិទ្ធិនេសាទ គឺជាការសាកល្បង នៃភាពជឿជាក់ ជាសកលរបស់ចក្រ ភពអង់គ្លេស ។

លោក Macron បានប្រាប់កាសែត Financial Times ថា ការថយក្រោយ របស់ចក្រភពអង់គ្លេស លើការប្តេជ្ញាចិត្ត នៃការចាកចេញ ពីសហភាពអឺរ៉ុប ( Brexit) “មិនមែនជាសញ្ញាធំនៃ… ភាពជឿជាក់” នោះទេ ។

គួរបញ្ជាក់ថា ករណីនេះកើតឡើង ចំពេលមានជម្លោះអង់គ្លេស-បារាំង ជុំវិញសិទ្ធិនេសាទ ក្រោយ Brexit ។

លោកនាយករដ្ឋមន្ត្រី Boris Johnson បានថ្លែងថា ចក្រភពអង់គ្លេស នឹងធ្វើ “អ្វីដែលចាំបាច់ ដើម្បីធានាផលប្រយោជន៍ របស់ចក្រភពអង់គ្លេស” ហើយថា គាត់បារម្ភថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-UK អាចត្រូវបានរំលោភបំពាន ។

អំណះអំណាង ដែលបានចាប់ផ្តើមនៅគ្រា ដែលចក្រភពអង់គ្លេស និង Jersey បានបដិសេធអាជ្ញាប័ណ្ណនេសាទ ដល់ទូកបារាំងរាប់សិបគ្រឿង កាលពីខែមុន គឺសំខាន់លើចំនួនទូកនេសាទបារាំង ដែលត្រូវបានអនុញ្ញាត ឱ្យនេសាទនៅក្នុងដែនទឹក ចក្រភពអង់គ្លេស ។

ប្រធានាធិបតីបារាំង ដែលសំដៅលើជម្លោះនេសាទ និងជម្លោះលើអៀរឡង់ ខាងជើង បានថ្លែងដូច្នេះ នៅមុនកិច្ចប្រជុំកំពូល ក្រុម G20 នៅទីក្រុងរ៉ូម ដែលកំណត់ដំណាក់ កាលសម្រាប់កិច្ចប្រជុំកំពូល ស្តីអំពីអាកាសធាតុ COP26 ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top