ព័ត៌មានអន្តរជាតិ

ឥណ្ឌា ពង្រាយសព្វាវុធទំនើបៗ ដែលទិញពី អាមេរិក នៅតាមព្រំដែន ក្នុងពេលមានជម្លោះ ជាមួយប្រទេសចិន

បរទេស៖ ប្រទេសឥណ្ឌា កំពុងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន ជាមួយនឹងសព្វាអាវុធរបស់អាមេរិក ដែលទើបទទួលបាននាពេលថ្មីៗនេះ នៅក្នុងតំបន់ដែលនៅជាប់នឹងផ្នែកខាងកើត នៃតំបន់ស្វយ័តទីបេ (TAR) របស់ប្រទេសចិន ដែលមានព្រំប្រទល់ ជាប់នឹងផ្នែកខាងជើង ឈៀងខាងកើត នៃប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្របានផ្សាយថា ការបង្កើតយោធា នៅក្នុងតំបន់ភាគឦសាន នៃប្រទេសឥណ្ឌា គឺគេបានឃើញប្រទេសឥណ្ឌា នាំយកនូវឧទ្ធម្ភាគចក្រ ប្រភេទ Chinook ដែលផលិតដោយសហរដ្ឋអាមេរិក កាំភ្លើងខ្លី និងកាំភ្លើងវែង, មីស៊ីល Cruise supersonic ដែលផលិតក្នុងស្រុក និងប្រព័ន្ធឃ្លាំមើលសម័យថ្មី ថែមទៀត។

គ្រឿងសព្វាវុធទំនើបកំពុងត្រូវបានបញ្ជា ដោយក្រុម Mountain Strike Corps ដែលទើបដំឡើងថ្មី ដែលជាអង្គភាព វាយលុករបស់កងទ័ពឥណ្ឌា ក្រោមបញ្ជាការ Eastern ។

ឧត្តមសេនីយឯក Manoj Pande ដែលជាប្រធានបញ្ជាការ Eastern របស់កងទ័ពឥណ្ឌា បានបង្ហាញទំនុកចិត្តលើ “ការត្រៀមលក្ខណៈយោធា” របស់កងទ័ព ក្នុងការដោះស្រាយជាមួយ នឹងឧប្បត្តិហេតុណាមួយ នៅតាមព្រំដែន របស់ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា

To Top