ព័ត៌មានអន្តរជាតិ

អ្នកជំនាញ សិទ្ធិមនុស្សយូអិន រិះគន់អាមេរិក ចំពោះការបណ្តេញ ជនចំណាកស្រុកហៃទី

យូអិន ៖ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកពី “ការរើសអើងជាតិសាសន៍” បន្ទាប់ពីការនិរទេសជន ចំណាកស្រុកហៃទី នាពេលថ្មីៗនេះ ចំពេលមានការកើនឡើង នៃជនជាតិហៃទី នៅតាមព្រំដែន ភាគខាងត្បូងរបស់ខ្លួន។

អ្នកជំនាញបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយ ការិយាល័យ ឧត្តមស្នងការថា “ក្នុងការពន្លឿន ការបណ្ដេញចេញ ជាសមូហភាព នៃជនចំណាកស្រុកហៃទី សហរដ្ឋអាមេរិក កំពុងដាក់បញ្ចូលក្រុមជន ចំណាកស្រុកស្បែក ខ្មៅ ភាគច្រើន ទៅនឹងហានិភ័យ ដែលមិនអាចអនុញ្ញាត បាននៃការបន្លំខ្លួន និងការរំលោភសិទ្ធិមនុស្ស ដោយគ្មានការវាយតម្លៃ ជាលក្ខណៈបុគ្គលណាមួយឡើយ” ។

ក្រុមអ្នកជំនាញបាន ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះ “ការនិរទេសជាប្រព័ន្ធជាលក្ខណៈប្រព័ន្ធ” នៃជនចំណាកស្រុក និងជនភៀសខ្លួនហៃទី ហើយបានព្រមានថា ការបណ្តេញចេញជាសមូហភាព បែបនេះ បំពានលើច្បាប់អន្តរជាតិ ។

“ច្បាប់អន្តរជាតិ ហាមប្រាមការបណ្តេញ ចេញដោយបំពាន ឬជាសមូហភាព ។ រដ្ឋមិនអាចដាក់ស្លាកជនចំណាក ស្រុកទាំងអស់នៃសញ្ជាតិ ជាក់លាក់ណាមួយ ចំពោះការគំរាម កំហែងដល់សន្តិសុខជាតិ ហើយជនចំណាកស្រុក ទាំងអស់មិនថា សញ្ជាតិ ពូជសាសន៍ ឬស្ថានភាពការ ធ្វើចំណាកស្រុក របស់ពួកគេ ត្រូវតែធានានូវការការពារ ដែលអំពាវនាវឱ្យស្ថិត នៅក្រោមច្បាប់ អន្តរជាតិ” ។

ក្នុងអំឡុងសប្តាហ៍កន្លងទៅ ជនចំណាកស្រុកហៃទីរាប់ម៉ឺននាក់ បានឆ្លងកាត់ទន្លេ Rio Grande រវាងទីក្រុង Ciudad Acuna និងទីក្រុង Del Rio ដែលជាទីក្រុងជាប់ព្រំដែនក្នុងរដ្ឋតិចសាស់ ដោយព្យាយាមស្វែង រកការងារធ្វើ និងសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក ។

ចំនួនជនចំណាក ស្រុកបានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅប្រទេសហៃទី ក្នុងខែសីហា ដែលជាការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាភាពចលាចល នយោបាយប ន្ទាប់ពីការធ្វើឃាត ប្រធានាធិបតីហៃទី៕

ដោយ ឈូក បូរ៉ា

To Top