ព័ត៌មានអន្តរជាតិ

ចិន ដាក់ពាក្យស្នើសុំជាផ្លូវការ ចូលរួមក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចឌីជីថល

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន MOC បានឲ្យដឹងថា ប្រទេសចិន បានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលរួមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEPA) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

MOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao បានផ្ញើលិខិតមួយ ទៅកាន់លោក Damien O’Connor រដ្ឋមន្ត្រីសម្រាប់កំណើនពាណិជ្ជកម្ម និងការនាំចេញនៃប្រទេសនូវែលសេឡង់ ដែលជាអ្នកតម្កល់កិច្ចព្រមព្រៀងនេះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានឲ្យដឹងទៀតថា ពាក្យស្នើសុំចូលរួមជាមួយ DEPA គឺស្របតាមទិសដៅរបស់ប្រទេសចិន ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកំណែទម្រង់ក្នុងស្រុក និងការពង្រីកការបើកចំហកម្រិតខ្ពស់ ហើយនឹងជួយប្រទេសនេះ ពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថល ជាមួយសមាជិកដទៃទៀត និងលើកកម្ពស់ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមគំរូនៃការអភិវឌ្ឍន៍ថ្មី៕

ដោយ ឈូក បូរ៉ា

To Top