ព័ត៌មានអន្តរជាតិ

លោកពូទីន ថា ផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងទ្វីបអឺរ៉ុប បង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី

បរទេស៖ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ទីក្រុង Sochi ដើម្បីរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ស្តីពីអនាគតនៃកងទ័ពរុស្ស៊ី និងវិស័យយោធា-ឧស្សាហកម្ម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងទ្វីបអឺរ៉ុប បង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។

លោក ពូទីន ក៏បានប្រាប់អ្នកតំណាងក្រសួងការពារជាតិថា “មនុស្សគ្រប់គ្នាដឹងពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងទ្វីបអ៊ឺរ៉ុប ដែលនេះបង្កគ្រោះថ្នាក់ និងគំរាមកំហែងយ៉ាងខ្លាំងដល់យើង” ។

លោកបានបន្ថែមថា រុស្ស៊ីនឹង “ឆ្លើយតបឱ្យបានគ្រប់គ្រាន់” ចំពោះការប៉ុនប៉ងរបស់បរទេស ដើម្បីបំបែកសមភាពយុទ្ធសាស្ត្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top