ព័ត៌មានអន្តរជាតិ

តម្លៃប្រេង ហក់ឡើងខ្លាំង ខណៈពាណិជ្ជករកំពុងរង់ចាំកិច្ចប្រជុំពិសេសមួយរវាង OPEC+

ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃ ខណៈពាណិជ្ជករកំពុងរង់ចាំកិច្ចប្រជុំសំខាន់មួយ របស់ អង្គការប្រទេស នាំចេញប្រេង និងសម្ព័ន្ធមិត្តដែលគេស្គាល់ជាសមូហភាពថា ជាOPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយខែធ្នូបានបន្ថែម ៤៨សេន ដើម្បីទូទាត់នៅ ៨៤,០៥ដុល្លារអាមេរិកក្នុងមួយធុង នៅលើផ្សារហ៊ុន New York Mercantile Exchange ។

នៅក្នុងនោះដែរប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយខែមករា បានកើនឡើង ៩៩សេន មកបិទនៅតម្លៃ ៨៤,៧១ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

OPEC+ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាអំពីផែនការរបស់ខ្លួន ស្តីពីការផលិតប្រេងឆៅ។ ក្រុមនេះកំពុងបន្ធូរបន្ថយជា បណ្តើរៗនូវការកាត់ បន្ថយទិន្នផលដែលបានធ្វើកាលពីឆ្នាំមុន ។

លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានឲ្យដឹងកាលពីថ្ងៃច័ន្ទក្នុងកំណត់ត្រាមួយថា វាគឺជា “ការសង្ស័យ” ថាតើ OPEC + នឹងបង្កើនការផលិតប្រេងរបស់ខ្លួនដល់កម្រិតធំ ឬយ៉ាងណា។

លោកបានបញ្ជាក់បន្ថែមថា “មតិដែលធ្វើឡើងដោយប្រទេសឈានមុខគេទាំងពីរក្នុងសម្ព័ន្ធមិត្ត អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បង្ហាញថា ផលិតកម្មក្នុងខែធ្នូ នឹងត្រូវបានកើនឡើងតាមការគ្រោងទុក ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយប្រទេសទម្ងន់ធ្ងន់ពីរផ្សេងទៀត – អ៊ីរ៉ាក់ និងគុយវ៉ែត ថ្មីៗនេះបានបង្ហាញទស្សនៈដូចគ្នា”៕

ដោយ ឈូក បូរ៉ា

To Top