ព័ត៌មានអន្តរជាតិ

លោកXiJinping ធ្លាប់គូសបញ្ជាក់ ជាច្រើនលើក អំពីគោលនយោបាយ បើកទូលាយ របស់ចិន ក្នុងឱកាសពិព័រណ៍ នាំចូលចិនអន្តរជាតិ

ពិពរណ៍នាំចូលចិនអន្តរជាតិ (CIIE) លើកទី៤ នឹងបើកធ្វើនៅពេលដ៏ខ្លីខាងមុខនេះ ។ ឆ្នាំ២០២១ត្រូវជាខួប១០០ឆ្នាំ នៃការបង្កើតបក្ស កុម្មុយនិស្តចិនផង និងជាខួបទី២០នៃការដែលប្រទេសចិន ចូលជាសមជិកអង្គការពាណិជ្ជកម្ម ពិភពលោកផង ដូច្នេះហើយពិពរណ៌ នាំចូលចិនអន្តរជាតិ លើកទី៤ មានសារៈសំខាន់ជាពិសេស ។ ការបើកធ្វើពិពរណ៍ នាំចូលចិនអន្តរជាតិ ជាគំនិតផ្តួចផ្តើមរបស់ លោកXiJinping លោកក៏បានជំរុញ កិច្ចការពាក់ព័ន្ធ ដោយផ្ទាល់ ហើយក្នុង ពិធីសម្ពោធពិព័រណ៍ CIIE កន្លងមក លោកធ្លាប់គូសបញ្ជាក់ ជាច្រើនលើកអំពីគោល នយោបាយបើកទូលាយរបស់ចិន ដែលគាំទ្រចំពោះការ ធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច។

រួមគ្នាកសាងសេដ្ឋកិច្ច ពិភពលោកបែប បើកទូលាយ ការបើកធ្វើពិព័រណ៍ នាំចូលចិនអន្តរជាតិ ជាវិធានការសំខាន់ ដែលប្រទេសចិនបើកទូលាយទីផ្សារចំពោះពិភពលោកដោយម្ចាស់ការ ក៏ជាសកម្មភាពជាក់ស្តែងរបស់ចិន ក្នុងការគាំទ្រសកលភាវូបនីយក ម្មសេដ្ឋកិច្ចផងដែរ ។-ឆ្នាំ២០១៨

យើងគួរប្រកាន់ខ្ជាប់ការ បើកទូលាយដើម្បីស្វែងរកការអភិវឌ្ឍ គួរជំរុញការផ្លាស់ប្តូរនិង សហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ គួរប្រឆាំងយ៉ាងម៉ឺងម៉ាត់ នឹងការគាំពារនិយម ឯកតោភាគីនិយម គួររួមគ្នាពូនជ្រំតម្រូវការនៃទីផ្សារ ។ ឆ្នាំ២០១៩

យើងគួរប្រកាន់ខ្ជាប់គំនិត សហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញឱ្យការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចឆ្ពោះទៅកាន់ទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ ជាទូទៅ មានតម្លាភាព និងឈ្នះ-ឈ្នះ។ ឆ្នាំ២០២០

ទ្វារនៃទីផ្សារចិន នឹងបើកកាន់តែធំទូលាយឡើង

ពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសចិន មានការរីកចម្រើន តាមបែបច្នៃប្រឌិតថ្មី នៅឆមាសទី១ ឆ្នាំ២០២១ ប្រទេសចិននៅតែជាប្រទេសធំបំផុត ក្នុងវិស័យពាណិជ្ជកម្មទំនិញ លើសកលលោក។ ៣ ត្រីមាសដើមឆ្នាំ២០២១ ដៃគូពាណិជ្ជកម្មអន្តរជាតិធំៗរបស់ចិនគឺ អាស៊ាន អឺរ៉ុប អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ។

កិច្ចសហប្រតិបត្តិការ ពហុភាគីកាន់តែស៊ីជម្រៅ គិតត្រឹមខែសីហាឆ្នាំ២០២១ ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចំនួន១៩ ជាមួយប្រទេសនិងតំបន់ចំនួន២៦ ។ ពីត្រីមាសទី១ដល់ទី៣ ឆ្នាំ២០២១ កំណើននាំចេញនាំចូល រវាងចិននិងដៃគូពាណិជ្ជកម្ម ជាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ” គឺ ២៣.៤% ឯកំណើននាំចេញនាំចូល រវាងចិននិងដៃគូ RECP គឺ ១៩.៣% ។

បរិយាកាសពាណិជ្ជកម្ម នៅចិនកាន់តែប្រសើរ ឡើង
កាលពីខែតុលាឆ្នាំ២០១៩ ធនាគារពិភពលោកបានផ្សាយ របាយការណ៍ថា ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចពិភពលោក ចំនួន ១៩០ បរិយាកាសពាណិជ្ជកម្មរបស់ចិនស្ថិតនៅលំដាប់ទី ៣១ ។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣មក លេខរៀងរបស់ចិន បានកើនឡើងរហូត៕

To Top