ព័ត៌មានអន្តរជាតិ

លោក XiJinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅក្រុងTianjin

លោក XiJinping ធ្លាប់និយាយថា “ពេលដល់ថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីចិន ខ្ញុំកាន់តែយកចិត្តទុកដាក់ ចំពោះកម្មាភិបាល និងប្រជាជន នៅតំបន់មូលដ្ឋាន ។ ”ដោយសារការ យកចិត្តដាក់បែបនេះ លោកបាន ចុះសួរសុខទុក្ខ នៅតំបន់មូលដ្ឋាន និងបានមកក្បែរកម្មាភិបាល និងប្រជាជន ក្នុងឱកាសថ្ងៃបុណ្យ ដ៏សំខាន់បំផុតនេះ សម្រាប់ប្រជាជនចិន ។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ លោកXi Jinping បានចុះត្រួតពិនិត្យការងារ នៅតំបន់ជនបទ ផ្លូវប្រវត្តិសាស្ត្រ និងវប្បធម៌ និងសាលរំលឹកបដិវត្តន៍ ហើយបានផ្ញើការយកចិត្តទុកដាក់ និងការជូនពររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដល់កម្មាភិបាល និងប្រជាជនក្នុងមូលដ្ឋាន។
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ លោកXi Jinping បានមកដល់ភូមិLiubu សង្កាត់Xiqing ។ នៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០២៣ ភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើង ប្រទេសចិន បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងអាងទន្លេHai ហើយស្រែចម្ការ ជាច្រើននៅក្នុងតំបន់ស្តុកទឹក ឃុំ Dongdian ទីក្រុង Tianjin ត្រូវបានជន់លិច។លោកXi Jinpingបានស្តាប់ការណែនាំស្ថានភាពគ្រោះមហន្តរាយ នៅក្នុងស្រុកTianjinនិងសង្កាត់Xiqingនៅនឹងកន្លែង បានដើរចូលទៅរោងបន្លែ ដើម្បីសង្កេតមើលស្ថានភាព លូតលាស់របស់បន្លែ និងបានសួរកសិករពីស្ថានភាព យ៉ាងលម្អិតអំពីការ ជួសជុលរោងបន្លែ ការដាំបន្លែឡើងវិញ និងការលក់ ។ លោកបានកោតសរសើរ ស្មារតីរៀបចំផលិត ខ្លួនទីពឹងខ្លួន និងបានថ្លែងអំណរគុណ ដល់អ្នកភូមិ ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែក ក្នុងការធ្វើឱ្យ “កន្ត្រកបន្លែ”ទីក្រុងសម្បូរបែប ។

នៅរសៀលថ្ងៃដដែល លោកបាន មកកាន់វិថីវប្បធម៌ បុរាណក្រុងTianjin ដើម្បីពិនិត្យមើលការផ្គត់ផ្គង់ ទីផ្សារក្នុងពិធីបុណ្យ និងការអភិរក្ស និងការប្រើប្រាស់ផ្លូវ ប្រវត្តិសាស្ត្រនិងវប្បធម៌ ។ វិថីវប្បធម៌បុរាណ គឺជាកន្លែងកំណើតរបស់ក្រុង Tianjin និងជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ច វប្បធម៌និងពាណិជ្ជកម្មដំបូងបំផុតនៅក្នុងទីក្រុងTianjin ដែលបង្ហាញពីទំនៀមទម្លាប់ប្រជាប្រិយនិងប្រវត្តិសាស្រ្តនៃទីក្រុងTianjin។
លោកX iJinpingបានដើរ តាមដងផ្លូវ ហើយចូលទៅក្នុងហាងពិសេសៗ ដើម្បីឈ្វេងយល់អំពីប្រភេទ ផលិតផល ការលក់ បេតិកភណ្ឌវប្បធម៌ប្រពៃណី និងការអភិវឌ្ឍន៍ ហើយបាននិយាយលេង ជាមួយម្ចាស់ហាង បុគ្គលិកនិងមនុស្សនៅ នឹងកន្លែង ។ លោកបាននិយាយថា គណៈកម្មការបក្សនិង រដ្ឋាបាលគ្រប់ថ្នាក់ ត្រូវពង្រឹងការផលិត ការលក់និងផ្គត់ផ្គង់ទំនិញរបស់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យនេះ ដើម្បីធានាបាននូវបរិមាណគ្រប់គ្រាន់ ប្រភេទសម្បូរបែបនិង គុណភាពដែលអាចជឿទុកចិត្តបាន ដើម្បីឱ្យប្រជាពលរដ្ឋ បានប្រើប្រាស់ប្រកប ដោយទំនុកចិត្តនិង ឆ្លងបុណ្យចូលឆ្នាំថ្មី ដោយសប្បាយរីករាយ ។

លោកXi Jinping បានចង្អុលបង្ហាញ ថា ការធ្វើទំនើបកម្ម តាមបែបផែនចិន មិនអាចកាត់ផ្តាច់ចេញពីការបន្ត និង ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់បានឡើយ ក្រុងTianjin ជាទីក្រុងដែលមានលក្ខណៈ ពិសេសនិងភាពទាក់ទាញដ៏អស្ចារ្យ គួរតែអភិរក្សនិងប្រើប្រាស់ ផ្លូវប្រវត្តិសាស្ត្រនិងវប្បធម៌ឱ្យបានល្អ ដើម្បីធ្វើឱ្យការសាងសង់ទីក្រុងទំនើប មានលក្ខណៈលេចធ្លោនិងអស្ចារ្យ ៕

To Top