ព័ត៌មានអន្តរជាតិ

លីបង់ ចាប់ខ្លួនជនសង្ស័យ ដែលក្រុមរបស់ IS

បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា សន្តិសុខរដ្ឋរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនជាតិលីបង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិក ក្រុមរបស់ក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) ។

ជនជាតិលីបង់ ដែលត្រូវបានចាប់ខ្លួន នោះរស់នៅស្រុក Akkar ភាគខាងជើងប្រទេស បានសារភាពថា រូបគាត់កំពុងរៀបចំផែនការ វាយប្រហារមជ្ឈមណ្ឌលសាសនា នៅស្រុក Akkar ដោយប្រើម៉ូតូរបស់គាត់ ។

បុរសរូបនេះ ក៏បានទទួលស្គាល់ថា ពិតជាបានប្រមូលសម្ភារៈមួយចំនួន​ សម្រាប់ផលិតគ្រឿងផ្ទុះ នៅក្នុងស្រុកមែន ។

បុរសដែលត្រូវចាប់ខ្លួន ត្រូវបានបញ្ជូន ទៅស្ថាប័នតុលាការពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងតាមនីតិវិធីច្បាប់ផ្សេងៗទៀត ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top