ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដីនៅកូឡុំប៊ី បណ្តាលឲ្យស្លាប់ និងរបួសជាង ១០នាក់ ខណៈ២០នាក់ទៀត កំពុងបាត់ខ្លួន

បូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មនុស្សចំនួន៦នាក់ បានស្លាប់ និង១១នាក់រងរបួស ហើយ២០នាក់ ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅភាគនិរតីនៃ ប្រទេសនេះ ។

នាយកដ្ឋាន Narino របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា សណ្ឋាគារ និងអាជីវកម្ម១កន្លែង ត្រូវបានកប់ដោយល្បាប់ ។

ទីភ្នាក់ងារនេះបានឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា បន្ទាប់ពីឧប្បត្តិហេតុ នៅតំបន់ជនបទនៃក្រុង Mallama ថា “អ្នកស្ម័គ្រចិត្តរបស់យើងកំពុងជួយ ក្នុងការស្វែងរកអ្នកបាត់ខ្លួន” ។

យោងតាមអាជ្ញាធរបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយមកនេះ បានបណ្តាលឱ្យមាន ការហូរច្រោះបាក់ដី ហើយកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះ បានជួបការលំបាកផងដែរ ។

សមាជិកនៃក្រសួងការពារជនស៊ីវិល កាកបាទក្រហម និងប៉ូលិស រួមទំាងអង្គភាពពន្លត់អគ្គីភ័យ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ដោយបានប្រើប្រាស់សត្វសុនខ ដែលបានហ្វឹកហ្វឺនស្ទាត់ជំនាញ ក្នុងការស្វែងរកមនុស្ស ដែលជាប់នៅក្រោមដីនោះ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top