ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតបារាំង ចោទអូស្រ្តាលី ពីបទបោកប្រាស់

បរទេស៖ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសអូស្ត្រាលី លោក Jean-Pierre Thebault បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសអូស្រ្តាលីបានធ្វើទង្វើឆបោក នៅពេលដែលុបចោលភ្លាមៗ នូវកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ក្នុងការកសាងកងនាវាមុជទឹក។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងទីក្រុងកង់ប៉េរ៉ា នាថ្ងៃពុធនេះថា “ការឆបោកនោះ គឺប្រកបដោយចេតនា”។


“ហើយដោយសារតែមានភាគហ៊ុនច្រើនជាងការផ្តល់នាវាមុជទឹកទៅទៀត ព្រោះវាជាកិច្ចព្រមព្រៀងរួមមួយ ស្តីពីអធិបតេយ្យភាព ដែលផ្សារភ្ជាប់ជាមួយការផ្ទេរទិន្នន័យលំដាប់ខ្ពស់ ហើយដំណើរដែលវាបានធ្វើនោះ គឺជាការចាក់ពីក្រោយ”។


គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី កាលពីខែកញ្ញា បានលុបចោលកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនបារាំង Naval Group ដោយជ្រើសមកបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែតិចបំផុត១២គ្រឿងវិញ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស៕


ប្រែសម្រួល៖ប៉ាង កុង

To Top