បរទេស ៖ ក្រសួងការពារជាតិអាមេរិក បានច្រានចោល ការអះអាង យ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃពុធថា កងកម្លាំងទ័ព ជើងទឹកអាមេរិក ធ្លាប់ប៉ុនប៉ង ចាប់នាវាដឹកប្រេងអ៊ីរ៉ង់ ដែលជាការចោទប្រកាន់មួយ ដែលត្រូវបានរុញច្រាន ដោយអ៊ីរ៉ង់កាលពីមុន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការថ្កោលទោសនេះ ត្រូវបានចាក់ផ្សាយ ដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby ដែលបានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយថា ការអះអាងដែលធ្វើឡើង ដោយមន្ត្រីអ៊ីរ៉ង់គឺ “មិនពិត និងខុសទាំងស្រុង ។ មិនមានកិច្ចខិតខំប្រឹងប្រែង បែបនេះដោយប្រើទ្រព្យសម្បត្តិ របស់កងទ័ពជើងទឹកអាមេរិក ដើម្បីរឹបអូសអ្វីនោះទេ” ។
ក្រោយមក Kirby បានតាមដានការកត់សម្គាល់ របស់គាត់ដោយពន្យល់ថា ការចោទប្រកាន់នេះ កើតចេញពីឧប្បត្តិហេតុ កាលពីថ្ងៃទី 24 ខែតុលា ដែលសហរដ្ឋអាមេរិកអះអាងថា ពាក់ព័ន្ធនឹងកងកម្លាំងអ៊ីរ៉ង់ បានរឹបអូសយកនាវាដឹកប្រេង ដែលមានទង់ជាតិវៀតណាម ៕
ប្រែសម្រួលៈ ណៃ តុលា