ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិ Ng Eng Hen បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែ “នៅឱ្យឆ្ងាយ” ពីការចូលរួមក្នុងការប្រឈមមុខដាក់គ្នា ជាមួយចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយបន្ថែមថា “ការគណនាខុសអាចកើតឡើង” ។
លោក បានធ្វើអត្ថាធិប្បាយទាំងនោះ បន្ទាប់ពីសុន្ទរកថាសំខាន់របស់លោក ស្តីពីទស្សនៈរបស់សិង្ហបុរី ចំពោះសហរដ្ឋអាមេរិក និងចិន នៅឯវេទិកាសន្តិសុខ Aspen លើកទី១២ នៅវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃព្រហស្បតិ៍។
វេទិកានេះគឺជាសន្និសីទសន្តិសុខ និងគោលនយោបាយការបរទេសប្រចាំឆ្នាំ ដែលមានការចូលរួមពីមេដឹកនាំ និងតួអង្គសំខាន់ៗ នៅក្នុងសហគមន៍ការពារជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
សម័យប្រជុំជាមួយលោក ត្រូវបានសម្របសម្រួល ដោយសហប្រធាន Aspen Strategy Group សាស្ត្រាចារ្យ Joseph Samuel Nye Jr ដែលបានសួរថាតើរដ្ឋមន្ត្រី មានការព្រួយបារម្ភអំពី របៀបដែលសហរដ្ឋអាមេរិក “ដោះស្រាយសំណួរតៃវ៉ាន់” ដែរឬទេ។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា “តៃវ៉ាន់ដើរទៅបេះដូងនៃភាពស្របច្បាប់ ខាងនយោបាយរបស់មេដឹកនាំ នៃគណបក្ស ហើយវាជាបន្ទាត់ក្រហមដ៏ជ្រៅ។ ខ្ញុំអាចគិតថាគ្មានសេណារីយ៉ូ (នៅខាងក្នុង) ដែលអ្នកឈ្នះនោះទេ ប្រសិនបើមានការប្រឈមមុខដាក់គ្នា ជាក់ស្តែងលើបញ្ហាតៃវ៉ាន់” ៕
ដោយ ឈូក បូរ៉ា