ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ ប្រទេសចិន នឹងជំរុញយ៉ាងដាច់ខាត មិនងាករេ នូវការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់

ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមពិធីសម្ពោធ បើកពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី ៤ តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថា៖ ការបើកទូលាយ ជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់ របស់ប្រទេសចិន ក្នុងស័យទំនើប។ ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលរួមអង្គការ ពាណិជ្ជកម្មពិភពលោក (WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបន្ត ធ្វើកំណែទម្រង់ដោយស៊ីជ្រៅ និងបានបើកទូលាយ ដោយគ្រប់ជ្រុងជ្រោយ ហើយចិន បានរ៉ាប់រងភារកិច្ច ដោយម្ចាស់ការ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ពិភពលោក។ បន្ទាប់ពីបានចូលរួមអង្គការ WTO ប្រទេសចិន កាន់តែបើកទូលាយ ដែលបានជំរុញយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះត្រង់ ដល់ឥស្សរជនអន្តរជាតិ គ្រប់មជ្ឈដ្ឋានទាំងជាតិនិងអន្តរជាតិ ដែលជាសាក្សី អ្នកចូលរួម និងជាអ្នកគាំទ្រដល់ដំណើរ ប្រវត្តិសាស្ត្រនេះ !

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ និងការគាំពារពហុភាគីនិយម ដ៏ពិតប្រាកដ ។ ប្រទេសចិន នឹងបន្តចូលរួមយ៉ាងស៊ីជម្រៅ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជាការបូនទាបបៃតង សេដ្ឋកិច្ចឌីជីថលជាដើម នឹងជំរុញយ៉ាងសកម្មដល់ការចូលរួម «កិច្ចព្រមព្រៀងទំនាក់ទំនង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បែបគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព (CPTPP)»និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចឌីជីថល( DEPA)»៕

To Top