ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងនាវាចរសមុទ្រខ្មៅរបស់ខ្លួនបានចាប់ផ្តើមត្រួតពិនិត្យ សកម្មភាព របស់នាវាបញ្ជាការ amphibious USS Mount Whitney បន្ទាប់ពីការចូល របស់នាវាចូលទៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
សេវាផ្សាយ Zvezda របស់ក្រសួងបានរាយការណ៍ថា “កងកម្លាំងនៃកងនាវាសមុទ្រ ខ្មៅបានចាប់ផ្តើមត្រួតពិនិត្យ សកម្មភាព របស់នាវាបញ្ជាការ USS Mount Whitney របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលបានចូលសមុទ្រ ខ្មៅនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១” ។
សហរដ្ឋអាមេរិក បានបញ្ជូននាវាបញ្ជាការ USS Mount Whitney ទៅកាន់សមុទ្រខ្មៅ សម្រាប់ប្រតិបត្តិការរួមគ្នាជាមួយ “សម្ព័ន្ធមិត្ត និង ដៃគូរបស់ណាតូ នៅក្នុងតំបន់” នេះបើយោងតាមការបង្ហោះ Twitter ដែលត្រូវបានចេញផ្សាយ នៅលើគណនីកងនាវាទី៦ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ៕
ដោយ ឈូក បូរ៉ា