ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ៖ ក្រសួងអប់រំ​ ប្រកាសកំណត់យកថ្ងៃទី២៧​ ធ្នូ​ ប្រឡងបាក់ឌុប

ភ្នំពេញ​ ៖​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានកំណត់កាលបរិច្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២១​ ខាងមុខ។ នេះបើតាមលោក​ រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល​ នាយប់ថ្ងៃទី៥​ វិច្ឆិកា​ ។

លោកថា​ “ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបថ្នាក់ជាតិឆ្នាំនេះ ក្រសួងបានកំណត់យកម្តងរួចមកហើយ គឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែក្រោយការពិនិត្យលទ្ធភាពជាថ្មី ក៏បានកំណត់យកថ្ងៃ២៧ ធ្នូវិញ៕

To Top